Pages

Friday, December 26, 2014

ថែរក្សាភ្នែក ដើម្បីជៀសផុតពីបញ្ហាផ្សេងៗ

ភ្នែក គឺជាវត្ថុមួយ ដែលអាចធ្វើឲ្យ យើងមើលឃើញ ភពផែនដី ដ៏ស្រស់ស្អាតនេះ។ សម្រាប់ អ្នកដែលគ្មានបញ្ហាភ្នែក ត្រូវតែការពារវា​​​ឲ្យបានល្អចំនែក ឯអ្នកដែលមាន បញ្ហាភ្នែកវិញ អ្នកត្រូវតែស្វែងរក វិធីដើម្បី ដោះស្រាយ នូវបញ្ហានោះ។

ភ្នែកខ្សោយ ភ្នែកឡើងបាយ និង ជំងឺងងឹតភ្នែក គឺជាបញ្ហា ភ្នែកមួយចំនួន ដែលតែងតែ ធ្វើការគំរាមកំហែង សំរាប់អ្នកគ្រប់គ្នា ទូទាំង​​​ពិភពលោក។

ចំណីអាហារ៩ប្រភេទ ជួយដល់សុខភាពភ្នែក


១-ការ៉ុត ៖ ត្រូវបានដឹង​​​បានយ៉ាងយូរ​​​ហើយថា ពួកវាគឺជា​​​អាហារសម្រាប់​​​បំប៉នគ្រាប់ភ្នែក ដោយសារតែ វាមានផ្ទុកនូវ សារជាតិ វីតាមីន A ដ៏ច្រើន។